នារីម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពេលជិះម៉ូតូ ចុះពីលើស្ពានព្រះមុនីវង្ស ត្រូវរថយន្តមួយគ្រឿង បើកដោយបុរសម្នាក់ ស្របទិសគ្នា កៀពីចំហៀង ខាងឆ្វៀង បណ្តាលឲ្យដួលម៉ូតូ គាបជាប់នឹងរថយន្ត

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ ព្រះនរោត្តម ចំណុចជាប់គល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
សពមានឈ្មោះ ឡា ម៉ាលី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CU-8104 ជិះម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានព្រះមុនីវង្ស រួចបត់ឆ្វេង កាត់តាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តបង្ក ម៉ាក HUMER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BR5557 បើកបរដោយបុរសម្នាក់ ចុះពីលើស្ពានព្រះមុនីវង្ស ស្របទិសគ្នាពីខាងត្បូងមកខាងជើង ក៏បានជ្រុលចង្កូត ទៅកៀរម៉ូតូ ដួលកៀបជាប់រថយន្ត អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យនារីរងគ្រោះ របួសធ្ងន់ ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជន ដឹកទៅសង្ត្គោះបន្ទាន់ភ្លាមៗ តែជាអកុសល ដោយសភាពធ្ងន់ធ្ងរ ពេក ក៏បានដាច់ខ្យល់ស្លាប់ នៅឯមន្ទីរពេទ្យតែម្តង។


សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ក្រុង ចុះវាស់វែង ធ្វើកំណត់ហេតុ យករថយន្តបង្ក ទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសព បានតម្កល់ទុក ក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង រង់ចាំទាក់ទងស្វែងរកក្រុមគ្រួសារ តាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង