បង្រ្កាបបទល្មើសនេសាទ ស្រុកព្រែកប្រសព្វ ដោយរឹបអូសវត្ថុតាងជាច្រើន និងលែងកូនត្រីចូលបឹងធម្មជាតិវិញ

(ក្រចេះ)៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចកព្រែកបឹងធំ (កព្រែកយួន) ជាប់ព្រំប្រទល់រវាងឃុំកំពង់គរ និងឃុំតាម៉ៅ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ បានឱ្យដឹង នៅថ្ងៃទី៦ ខែសីហានេះ ថា កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន៖ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ព្រែកប្រសព្វ,ក្រុមប្រឹក្សាឃុំកំពង់គរ និងឃុំតាម៉ៅ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់គរ-តាម៉ៅ កម្លាំងសហគមន៍នេសាទតាម៉ៅ និងប្រជាការពារកំពង់គរ។
បង្រ្កាបនេះជាលទ្ធផលសម្រេចបាន ដោយធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងសាច់អួនក្រឡាញឹក(សាច់កាវ)ដាក់បាំងជិតចំណុចកព្រែកយួន ចំនួន១១កន្លែង (១១ខ្សែ) ប្រវែង៤១០ម ,លបសាច់អួនក្រឡាញឹក (សាច់កាវ) ចំនួន ១២គ្រឿង, លបប្រឹស១០០ ចំនួន ០៦គ្រឿង ប្រវែង៦០ ក្រលាលា០៤-០៥សម, បង្គោលចម្រឹងឈើ-ប្ញស្សីចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណ១៥គក្រ។
សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឱ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឱ្យបងប្អូននេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានឱ្យមាននិរន្តភាពសម្រាបបច្ចប្បន្ន និងទៅអនាគតហើយសូមប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជួយផ្ដល់ព័ត៌មានស្ដីពីបទល្មើសជលផលដើម្បីឱ្យសមត្ថកិច្ចជលផល និងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាបទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង