ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ លោកស្រី គង់ បញ្ញា ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ ; នេះបើយោងតាមព្រះរាជក្រឹត្យ ដែលសារព័ត៌មាននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ លោកស្រី គង់ បញ្ញា ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមរះរាជក្រឹត្យកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបថា លោកស្រី គង់ បញ្ញា រដ្ឋលេខាធិកាក្រសួងព្រះបរមរាជវាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខិតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈលោកស្រី គង់ បញ្ញា ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង