ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីប្រសិទ្ធភាពការងារ សុំមន្រ្តីដែលរវល់ មិនបាច់ចូលរួមទេ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តី ដែលមានការងារចាំបាច់ នូវតាមក្រសួង មិនចាំបាច់ចូលរួម ជាមួយលោកគ្រប់ពេលនោះទេ នេះដើម្បីប្រសិទ្ធភាពការងារ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកា ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ” ដើម្បីប្រសិទ្ធភាព ថ្ងៃក្រោយសុំឱ្យមន្ត្រីដែលមានកិច្ចការចាំបាច់ ឬកិច្ចប្រជុំ នៅតាមក្រសួង មន្ទីរ មិនបាច់ចូលរួមទេ ព្រោះយើងកំពុងតែធ្វើការវិលជុំ ។ ដូចនេះ បើមានការចាំបាច់អាច ចាត់រដ្ឋលេខាធិការ ប្រចាំកាលណាមួយចូលរួម ដើម្បីបានក្ដាប់នូវការងារហើយបើសិន ជាខ្ញុំមានសំណួរចាំឆ្លើយផង” ៕

អត្ថបទដែលជាប់ទាក់ទង