ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញៈ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋា ភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ីចាប់ថ្ងៃទី០៤ -០៧ ខែកញ្ញា ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអា ស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅ រដ្ឋធានីហ្សាការតាពីថ្ងៃទី០៤ ដល់ទី ០៧ ខែកញ្ញាឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ។
អញ្ជើញអមដំណើរសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរួមមានឯកឧត្តមលោកជំទាវជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងមន្ត្រីសំខាន់ៗនៃរាជរដ្ឋា ភិបាលព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជាដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។
ក្រោមមូលបទ“សារៈសំខាន់អាស៊ាន ៖ ស្នូលនៃកំណើន” កិច្ចប្រជុំកំពូលនឹងផ្ដោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដែលផ្ដល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹ ងឥទ្ធិពលអាស៊ានតាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័នក្នុងគោលដៅស្វែង រកផលប្រយោជន៍សម្រាប់ប្រជាជនរប ស់ខ្លួននៅលើឆាកអន្តរជាតិ ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយនិងយកប្រជាជនជាស្នូលដែលជាកម្លាំងដ៏សំខាន់ដើម្បីសម្រេចបាននូវអា ស៊ានឆ្នាំ២០៤៥។
របៀបវារៈសំខាន់ៗរួមមានកិច្ចព្រមព្រៀ ងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ានិង សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។
ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ – ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភរួម។
នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋ ធានីហ្សាការតាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងាជាមួយ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។ សម្តេចមហាបវរធិបតីក៏នឹងមានជំនួ បទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង