អគ្គីភ័យឆាបឆេះផ្ទះ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ÷ នៅថ្ងៃសៅរ៍ ២កើតខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គីភ័យ(ឆេះផ្ទះ) ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។ ម្ចាស់ឈ្មោះ ព្រំ វុទ្ធី ភេទ ប្រុស អាយុ៥០ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ខូចខាតដូចខាងក្រោម៖
⁃ ឆេះពូកដេក ០២
⁃ ឆេះកង្ហា ០៣
⁃ឆេះទូខោអាវ ២ នឹងខោអាវមួយចំនួនធំ
-ឆេះទ្វាកញ្ចក់១
-ឆេះទូរទស្សន៍១
ករណីនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង់សហការជាកម្លាំងអធិការដ្ឋាន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿងរបស់អធិការដ្ឋានគរបាលស្រុក ប្រើប្រាស់ទឹកអស់ ០១រថយន្តពន្លត់បានទាន់ពេលវេលា។ ហើយករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
មូលហេតុ : បណ្ដាលមកពីទូស្សេចរន្ដអគ្គិសនី(ប្រីដោតភ្លើងឆ្នាំងដាំបាយ) ៕