ហេតុអ្វីទ្បានពេទ្យគ្លីនិកឯកជន ( ព្រហ្មវិហារ ) មិនបិតផ្លាកឈ្មោះពេទ្យនៅលេីទ្បានឲ្យបានត្រឹមត្រូវដូចគេពេទ្យដ៏ទៃទៀតឫមានអ្វីត្រូវលាក់បាំង សូមក្រសួងសុខាភិបាលជួយពិនិត្យមេីលគ្លីនិកមួយនេះផង

នៅតែមានគ្លីនិកឯកជន គ្មានបិតឈ្មោះ គ្លីនិកទៀត តេីមូលហេតុអ្វីបានជាទ្បានពេទ្យគ្លីនិកឯកជនមួយនេះមិនមានបិតផ្លាកឈ្មោះគ្លីនិកត្រឹមត្រូវដូចគេដូចឯងបែបនេះ បេីតាមសេចប្រកាសរបស់ក្រសួងសុខាភិបាលបានចេញថា ទ្បានពេទ្យគ្លីនិកឯកជនណាដែលមិនមាន បិតឈ្មោះគ្លីនិកនៅលេីទ្បានគឺល្មេីសនិងបំរាមរបស់ក្រសួងសុខាភិបាលបំពានច្បាប់ លួចលាក់ឫអាចនិងខ្វះវិជ្ជាជីវៈជាពេទ្យត្រឹមត្រូវ ទ្បានពេទ្យឯកជនមួយគ្រឿងនេះបានចេញយកអ្នករបួសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះគ្នាជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាកនៅលេីផ្លូវជាតិលេខ6A ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ វេលាម៉ោង១០.០០នាទីយប់ ថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ បេីតាមប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ថាទ្បានដែលមកដឹកអ្នករបួសយកទៅនេះគឺជា គ្លីនិកឯកជន ( ព្រហ្មវិហារ ) ទីតាំងនៅផ្លូវមហាវិថីឈ្នះក្បែស្ពានព្រែកព្នៅ សូមក្រសួងសុខាភិបាលមេត្តាជួយមេីលផងតេីហេតុអ្វីទ្បានពេទ្យគ្លីនិកមួយនេះមិនមានបិតឈ្មោះគ្លីនិកអញ្ចឹង ចុះបេីសិនសាច់ញាតិអ្នករបួសចង់ទៅរកសាច់បងប្អូនគាត់ដែលរងរបួសត្រូវទៅរកនៅទីណាបេីទ្បានពេទ្យឯកជនមួយនិងធ្វេីបែបនេះ

អត្ថបទដែលជាប់ទាក់ទង