សមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ

ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ណ .ស .ដ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការនី មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ប្ដឹង ឈ្មោះ ម៉ាត់ រីហ្វីន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ដោយជនសង្ស័យបានចូលផ្ទះរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤:០០នាទី ទៀបភ្លឺរួចជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានរើបំរាស់រួច ហើយហៅបងអោយជួយ ពេលនោះជនសង្ស័យបានរត់គេចខ្លួន។

ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ធ្វើការចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីសួរបំភ្លឺ តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចចូលក្នុងផ្ទះ ជនរងគ្រោះ និងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈពិតប្រាកដមែន។ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមានពិលចំនួន០១ ,ទល់ល្វីស ចំនួន០១ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង