ស្ត្រីម្នាក់ លង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅស្រុកពួក
• ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយអប្សរា ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក។ មន្ត្រីមូលដ្ឋានបានប្រាប់ថា ស្ត្រី ម្នាក់បានលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
• មន្ត្រីបានបន្តថា ជនរងគ្រោះ ឈ្មោះ សឿយ ឡុក ភេទស្រីអាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។
• តាមការរៀបរាប់របស់បងប្រុសបង្កើតរបស់រងគ្រោះ សព(ប្អូន) ជាមនុស្សញៀនស្រាជាប្រចាំ សតិមិនគ្រប់វង្វេងដើរបាត់ពីផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី០៨ ម្សិលមិញ បានបាត់ក្នុងសភាពស្រវឹង ហើយបាននាំបងប្អូនដើររកក៏ប្រទះឃើញទ្រនាប់ជើង នៅមាត់ប្រឡាយក្បែរសាលាឆទានភូមិគោកត្នោត តែរកប្អូនខ្លួនពុំឃើញ រហូតដល់រសៀល ថ្ងៃនេះ ទើបប្រទះឃើញសពប្អូនខ្លួនទើរនិងឈើព្រួលដាក់ទ្រូកាត់ប្រឡាយស្តិតនៅភូមិពាម ឃុំដូកែវ និងបានស្រង់សពមកលើគោកនិងរាយការណ៍ប្រាប់សមត្ថកិច្ច។
• តាមមន្ត្រី ការពិនិត្យសាកសព និងការសន្និដ្ឋាន ពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់និងបទល្មើសឡើយ៕