បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ពោធិ៍សាត់ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ទីតំាង ។
ទីតាំងទីមួយ ៖ នៅចំណុចបណ្តោយផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ២០៣ – ២០៤ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ វង រ៉ុងរឿង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ។
ដកហូតវត្ថុតាងរួមមាន ៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ទម្ងន់ ៤,១៧ ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ។
២/ កូនថង់រំលែកថ្នាំចំនួន ០៤
៣/ ម៉ូតូ០១គ្រឿង ម៉ាកវីននើពណ៍ខ្មៅ គ្មានផ្លាកលេខ
៤/ ទូរស័ព្ទ ០១គ្រឿង
ទីតាំងទីពីរ ៖ នៅចំណុច ហាងម៉ាស្សាយីហោឈ្មោះ ហេងលាភ វេលាម៉ោង ០៧ និង ៥៨នាទី ម្ចាស់ហាង ឈ្មោះ ឡុង ឡេន ភេទ ស្រី អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ។ ដោយមានការអនុញ្ញាតពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈទូរស័ព្ទលេខ ០៨៨ ៩៦ ៩៧ ១៦៨ ធ្វេីការឆែកឆេក្នុងបន្ទប់ម៉ាស្សា រកឃេីញសង្ស័យចំនួន០២នាក់ ៖
១/ ឈ្មោះ ញ៉ុន ដារ៉ា ហៅវែង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបួរស្រង៉ែ ឃុំត្រពាំងជង ស្រុកបាកាន ។
២/ ឈ្មោះ សន វ៉ាន់ ភេទស្រី អាយុ ២៥ឆ្នាំ រស់ភូមិនៅសង្គ្រាម ឃុំស្រែស្តុក ស្រុកកណ្តៀង(ជានារីម៉ាស្សាក្នុងហាង ហេងលាភ ) ។
លទ្ធផលឆែកឆេរកឃេីញ វត្ថុតាងរួមមាន:
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់តូច ទម្ងន់០,៨៣ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ
២/ ដែកកេះ ០៧
៣/ អំពូលសម្រាប់ជក់ ០៦កំណាត់
៤/ ថង់រំលែកថ្នាំមួយចំនួន
៥/ កូនថង់ក្រណាត់ខ្មៅ ០១ និងក្រហម ០១
៦/ ប្រអប់ពណ៍ក្រហម ០១
៧/ ទូរស័ព្ទ ០៩គ្រឿងក្នុងនោះទូរសព្ទ័ចាស់ៗ០៨គ្រឿង
៨/ ម៉ូតូ ០១គ្រឿង
៩/ ស្នាប់ដៃ ០២
១០/ កាំបិត ០១
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅតុលារការ ចាត់ការតាមផ្លូវច្បាប់ ៕