ឃាត់ខ្លួនជនសង្ស័យម្នាក់ យកកាំបិតបុ័ងតោកាប់ក្បាលនឹងដៃបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោកាប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ ត្រង់ដៃនិងក្បាល)។
ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅ ថ្ងៃទី១២ ខែធ្នូ ឆ្នា២០២៣ នៅចំណុចផ្លូវលេខ១៥កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី១ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នំា ជនជាតិខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ(មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៩ឆ្នំាជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៤E២z ផ្លូវលេខ១៣សង្កាត់ផ្សារកណ្ដាលទី១។
លោកអធិការរងបានឲ្យដឹងទៀតថា ដំណើររឿងហេតុបានកើតឡើងកាលពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧និង១៥នាទី ជនរងគ្រោះកំពុងតែឈរលេងនៅចំណុចម្តុំហាត់ប្រាណសួនច្បារមាត់ទន្លេផ្លូវព្រះសុីសុវត្តិភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ស្រាប់តែជនសង្ស័យបានយកកាំបិតបុ័ងតោ មកកាប់លេីជនរងគ្រោះបណ្តាលរងបួសធ្ងន់ធ្ងរ ត្រង់ដៃនិងក្បាល។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះក៏ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះដោយបាននាំទៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងសាក្សីបំភ្លឺ ដោយបន្តទៅមន្ទីរពេទ្យសាកសួរជនរងគ្រោះ និងទទួលពាក្យបណ្តឹងនៅមន្ទីរពេទ្យ រួចព្រមទាំងកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ។
វត្ថុតាងដកហូតរួមមានកាំបិតបុ័ងតោ ដងឈេីចំនួន០១ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានប្រព្រឹត្តិអំពេី ហិង្សារដោយយកកាំបិតបុ័ងតោកាប់ទៅលេីជនជនរងគ្រោះពិតប្រាកដមែនដោយសារតែរឿងគំនុំ(រឿងប្រចណ្ឌប្រពន្ធ)។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិកំពុងតែសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដេីម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង