សហគ្រាសមួយ ផលិត “អំបុក” និងកែច្នៃឱ្យមានស្តង់ដា គ្រោងនាំទៅកាន់ទីផ្សារអន្តរជាតិ
បាត់ដំបង៖ “អំបុក” ដែលផលិតពីស្រូវសែនក្រអូប ត្រូវបានសហគ្រាសមួយនៅខេត្តបាត់ដំបង យកមកកែច្នៃជាអាហាកំប៉ុង ដែលមានលាយថែមរសជាតិផ្សេងៗ និងអាចរក្សាទុកបានយូរទៀតផង។ ការកែច្នៃអំបុកនេះ សម្រាប់តែដាក់លក់នៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះនាពេលបច្ចុប្បន្ន ប៉ុន្តែក៏មានមហិច្ឆតានាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេសនៅពេលខាងមុខផងដែរ ដោយមានការជួយជ្រោមជ្រែងខាងផ្នែកបច្ចេកទេស និងឧបករណ៍កែច្នៃទំនើបៗ ដែលផ្តល់ដោយសហភាពអឺរ៉ុប ក៏ដូចជាអង្គការនានា ក្នុងការជួយលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឱ្យមានលលទ្ធភាពប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។
ម្យ៉ាងវិញទៀត ដោយមានការគាំទ្រ និងជំរុញខ្លាំង មានកម្លាំងចិត្តកែច្នៃ អំបុក ដែលប្រភេទអាហារ ទម្លៀមទម្លាប់ខ្មែរ ដែលមានតាំងពីយូរលង់ណាមួយហើយ។ អំបុកតាមទំនៀមទម្លាប់ ក៏មានការប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ ប៉ុន្តែធ្វើតាមបែបបុរាណ។ ចំពោះការធ្វើអំបុកតាមបែបទំនើប ដោយប្រើម៉ាស៊ី ហើយអ្នកដែលផលិតនេះ សុទ្ធតែមានស្តង់ដាអនាម័យខ្ពស់។
ការផលិតអំបុកនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងសិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងតែរៀបចំផ្តល់កម្មសិទ្ធិបញ្ញា ដើម្បីលក់ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា ប្រទេសអូស្ត្រាលី ប្រទេសចិន កូរ៉េ និងជប៉ុន ជាដើម។ រាល់ស្រូវដែលយកមកធ្វើអំបុកនេះ បានប្រមូលទិញពីប្រជាកសិករ។
សូមបញ្ជាក់ថា សហគ្រាសនេះ ក្រៅពីផលិតអំបុក ក៏មានផលិតអាហាគ្រៀមជាច្រើនប្រភេទដែរ។ ចំពោះ អំបុកមានដាក់លាយចំនួន ៥មុខ (អំបុក សារាយសមុទ្រ អំបុកផ្លៃឈើចម្រុះ អំបុកពិសេស អំបុកចេក និងអំបុកធម្មជាតិ) និងអាហារត្រីក្រៀម (ត្រីធម្មជាតិ ត្រីទន្លេសាបបាត់ដំបង ត្រីរសជាតិហិរ និងត្រីរសជាតិល្ង)៕