លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល
ភ្នំពេញ ៖ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន២៥៨គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន២២២គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៧៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់ 09
+កម្រិត ០.៤០ mg/L ឡើង ចំនួន ៥៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន៣២នាក់
-អ្នកបើកបររថយន្ត ចំនួន២៦នាក់
២. បទល្មើសផ្សេងៗ ចំនួន១៨៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន១៨០គ្រឿង
-ដឹកសំពីងសំពោង ចំនួន០១គ្រឿង
-ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ចំនួន០១គ្រឿង
-ម៉ូតូជិះបញ្រ្ចាស់ទិស ចំនួន០១គ្រឿង
-អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង
៣. វិធានការអប់រំ
-អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន១៨នាក់
-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៧១នាក់ (មានមួក មិនព្រមពាក់)
៤. ការរក្សាទុកយានយន្ត និងផាកពិន័យ
– ផាកពិន័យ ចំនួន១៨៦គ្រឿង
– នៅសល់ ចំនួន៧២គ្រឿង
– រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំនួន៦១គ្រឿង (រថយន្ត ចំនួន១៥គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)
– បញ្ជូនទៅការិយាល័យ ចំនួន ១០គ្រឿង ៕