ផ្ទះមួយខ្នង ត្រូវបាន-អ-គ្គី-ភ័-យ-ឆា-ប-ឆេះ-ស្ទើរទាំងស្រុង នៅស្រុកគងពិសី

កំពង់ស្ពឺ៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះដោយសារទុស្សេខ្សែភ្លើងកាលពី ថ្ងៃទី៣ ខែកុម្ភះឆ្នាំ២០២៤ ត្រង់ចំណុចភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
អគ្គិភ័យបានឆេះ ផ្ទះមួយខ្នង ទំហំ ៦x៨ម៉ែត្រ ផ្ទះខ្ពស់ដំបូលប្រក់សុីប្រូជញ្ជាំងក្តា ដែលមានម្ចាស់ឈ្មោះ មឿង វណ្ណី ភេទប្រុស អាយុ៥៣ឆ្នាំនិង ប្រពន្ធឈ្មោះ ស្រេង ម៉េងស្រី អាយុ៤៨ឆ្នាំនៅភូមិឃុំកើតហេតុខសងលើត្រូវបានអគ្គីភ័យឆាបឆេះស្ទើទាំងស្រុក។
សមត្ថកិច្ចបានបន្តទៀតថាបណ្តាលឲ្យមាន ការខូចខាតៈ ឆេះផ្ទះអស់ទាំងស្រុង ទូទឹកកកចំនួន ១ គ្រឿង គ្រែឈើ ចំនួន ៥ ទូឈើ ចំនួន ១
ឆេះលុយចំនួន ៣៨០០,០០៛ (សាមសិបប្រាំបីម៉ឺនរៀល) ទូរទស្សន៍ ១គ្រឿងកង្ហា ២ស្រូវចំនួន ១៥គិឡូ សម្ភារៈប្រើប្រាស់មួយចំនួន
ករណីនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងសត្វនោះទេ។
មូលហេតុ ៖ ទុស្សេខ្សែភ្លើងលើផ្ទះរបស់ខ្លួន (កន្លែងដាក់ឌីសង់ទ័រ)
ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង របស់អធិការដ្ឋាននគបាលស្រុកគងពិសី កំលាំងនគបាល៦នាក់ បាញ់ទឹកអស់ចំនួន២រថយន្ត បាញ់ពន្លត់រងើកភ្លើង៕

អត្ថបទដែលជាប់ទាក់ទង