ក..ម្លាំ…ង..អាវុធហត្ថខេត្តតាកែវ…ឃា..ត់..ខ្លួនក្មេងទំនើងចំនួន០៣ នាក់ អប់រំណែនាំ

តាកែវ៖ នៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស និងកម្លាំងកងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលបន្ទុក ចុះបង្ក្រាបក្រុមក្មេងទំនើង ករណីបង្ហោះម៉ូតូត្រង់ចំនុចផ្លូវបំបែកស្ថានីយ៍ប្រេងឥន្ធន:តោពីរ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់:
១.ឈ្មោះ ស៊ា រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ហន វណ្ណឆៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។
៣.ឈ្មោះឃុត ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំងបីនាក់ រស់នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន:
១.ម៉ូតូចំនួន០១គ្រឿង។
២.ទូរស័ព្ទដៃចំនួន០១គ្រឿង។
បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍មេបញ្ជាការខេត្ត កម្លាំងយើងបានធ្វើការអប់រំ ណែនាំ ធ្វើ កិច្ចសន្យា និងឲ្យអាណាព្យាបាល ធានា ក្មេងទំនើងទាំងបីនាក់ និងយកម៉ូតូ វិលត្រលប់ទៅលំនៅដ្ឋានវិញ ៕

អត្ថបទដែលជាប់ទាក់ទង