សមត្ថកិច្ចនគរបាលស្រុកបាណន់…ប..ង្រ្កា..ប..ករណី..គ្រឿ..ង..ញៀ..ន..ក្នុងមូលដ្ឋាន
បាត់ដំបង ៖ លោវរសេនីយ៍ទោ សំ វីរៈ អធិការ នគរបាលស្រុកបាណន់បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងមូលដ្ឋាន និងបង្រ្កាបករណីគ្រឿងញៀននៅចំណុចភូមិកំពង់ ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងកាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤វេលាម៉ោង១៥និង២០នាទី។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនក្នុងនោះឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ហូ សុភានិត ហៅ ក ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
-វត្តុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន០១ថង់
-ម៉ូតូចំនួន០១គ្រឿងម៉ាកHONDAទ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ2010ពាក់ស្លាកលេខបាត់ដំបង1K-2037 ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕