បុរសម្នាក់ រអិលជើងធ្លាក់ទឹកស្រះលង់.ស្លា.ប់ ស.ង្ស័យ.បណ្ដាលមកពីស្រវឹងស្រា

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ បានរអិលជើងធ្លាក់ចូលទឹកស្រះបណ្ដាលឲ្យលង់ស្លាប់ ខណៈគេសង្ស័យអាចដោយសារគាត់ស្រវឹងស្រា នេះបើតាមការបញ្ជាក់ពីអ្នកភូមិរបងជាមួយ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពឲ្យដឹងទៀតថា ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅចំណុចស្រះទឹកមួយកន្លែង ផ្នែកខាងផ្ទះជនរងគ្រោះចម្ងាយប្រមាណជាង៣០០ម៉ែត្រ ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សយ សុន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។
ប្រភពពីសមត្ថកិច្ចដែលបានចុះសហការជាមួយអាជ្ញាធរមួលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ សពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងៗទេ សពអាចពិតជាស្លាប់ដោយសារលង់ទឹក ព្រោះគាត់ស្រវឹងជាប្រចាំ ហើយទំនងស្រវឹងខ្លាំងធាតុអាកាសក៍ក្ដៅទៀត អាចដើរទៅរកងូតទឹកទើបរអិលជើងធ្លាក់លង់តែម្ដង សពបានធ្វើកំណត់ហេតុត្រឹមត្រូវ មុនប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង