ជ.ន.ស.ង្ស័យ.ចំនួន ០៤នាក់ កម្លាំងប្រឆាំង.គ្រឿ.ង.ញៀ.ន.ស្នងការខេត្តតាកែវ ឃា.ត់.ខ្លួន

តាកែវ៖ នៅថ្ងៃអង្គារ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ដឹកនាំដោយពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿង បានចុះបង្ក្រាប ចំនួន០១ករណី០២ទីតាំង៖
+ទីតាំងទី០១ នៅចំណុចភូមិស្នេ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិស្នេ សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)
២-ឈ្មោះទូច យ៉េលម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អនឡាញ មានទីលំ នៅភូមិពីរ សង្កាត់បី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ប្រើប្រាស់)
+ទីតាំងទី០២នៅចំណុចភូមិសូចាន់ សង្កាត់រកាក ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ ប៊ន សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរ ជាងដែក មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)
២-ឈ្មោះប៊ុត ប៉ន ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ជួញ ដូរ-ប្រើប្រាស់)និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់តូច ទូរស័ព្ទ ចំនួន ០៣ គ្រឿងម៉ាក OPPO ចំនួន ០២ គ្រឿងម៉ាក GooglePixel ០១ គ្រឿង ម៉ូតូចំនួន ០២ គ្រឿងម៉ាក សូនិចពណ៌ ខ្មៅពាក់ស្លាកលេខ 67-Y1-6761 និង ម៉ាកបិតពណ៍ក្រហមពាក់ស្លាកលេខ តាកែវ 1Z-2487 រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង