សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ៖ ខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងសូមគាំទ្រការលើកយកប្រធានបទ ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ។ ខ្ញុំបានកត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាបរិវត្តកម្មឌីជីថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពការប្រកួតប្រជែងនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើបដែលមានពលរដ្ឋមានចំណេះដឹងនិងជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ដោយប្រកាន់ខ្ជាប់នូវមនសិការស្នេហាជាតិរក្សាបានអត្តសញ្ញាណនិងវប្បធម៌ជាតិ៕