ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌

(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សបានអញ្ជើញចូលរួមសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានកសិដ្ឋានគិរីសួគ៌ ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀត លើវិស័យកសិកម្ម។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បាននាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តតាកែវ ដែលបានផ្តល់ការគាំទ្រ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូនកាលពីខែកក្កដា ឆ្នាំ២០២៣ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាបន្តបន្ទាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការផ្តល់សច្ចធម៌ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លើកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រហូតដល់ពេលជួបជំងឺកូវីដ១៩ កម្ពុជា គឺជាប្រទេសមានការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចល្អ ដោយរក្សាកំណើនប្រមាណ៧ភាគរយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួង នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងមួយឆ្នាំ កម្ពុជានាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៩៤លានដុល្លារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដោះគោស្រស់ ផ្តល់អាហារូបត្ថម្ភខ្ពស់សម្រាប់កុមារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគិតគូរពីរបបអាហារនៅតាមសាលា និងនៅតាមផ្ទះ មានសារៈសំខាន់ណាស់ សម្រាប់សុខភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផលិតជាមួយគុណភាពល្អ ហើយរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសលើពិភពលោកស្ទើរតែ៩០ភាគរយ សុទ្ធតែជាប្រទេសផលិតផលិតផលសកិកម្ម។ ដូច្នេះដើម្បីជំរុញកសិផលខ្មែរឱ្យមានទីផ្សារល្អ ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងមួយត្រីមាសឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតផលចំនួន ១០៦គម្រោង ជាមួយទុនវិនិយោគប្រមាណ ២.២ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១០៧ពាន់កន្លែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តតាកែវ ជាខេត្តមួយ មានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រឹស្តីសេដ្ឋកិច្ច មានន័យខ្លី គឺជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន មានទទឹង ១០០ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ ដឹកបានទម្ងន់៣ពាន់តោន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ប្រវែង ១៨០គីឡូម៉ែត្រ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាព្រែកមានតម្រាយផ្លូវទឹកស្រាប់ គ្រាន់តែពង្រីកឱ្យធំប៉ុណ្ណោះ។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ មានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា គ្មានច្បាប់អនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។ កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា លក្ខណៈបច្ចេកទេស ជម្រៅទឹកត្រឹម ៤.៥ម៉ែត្រ មិនអាចឱ្យនាវាដឹកយន្តហោះចល័តបាននោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានបញ្ហានៅតាមបុរីនោះទេ។ ប្រឹងប្រែងដោះស្រាយឱ្យម្ចាស់គម្រោងអាចបន្តដំណើរការ និងដោះស្រាយជូនអតិថិជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល។ ក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ពោលគឺបានប្រឹងប្រែងជាប់ជានិច្ច ដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអួតរបស់សម្តេច គឺអួតនឹងការកសាងសមិទ្ធផលសម្រាប់ជាតិពីមួយជំនាន់ ទៅមួយជំនាន់។ ដូច្នេះសម្តេចមិនខ្លាចនឹងអួតនោះឡើយ ហើយនៅតែបន្តអួត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនៅតែបន្តទាក់ម៉ូយ ទោះបីក្រុមប្រឆាំងមិនសប្បាយចិត្តក្តី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះសង្រ្កាន្តអង្គរយើងអត់បានធ្វើទេ តែសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស បានរៀបចំធ្វើទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋចូលរួមលេងសប្បាយជាមួយល្បែងប្រជាប្រិយទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសប្បាយទាំងអស់គ្នា សប្បាយដោយការគោរពគ្នាទៅវិញទៅមក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖១៥នាទី ៕

អត្ថបទដែលជាប់ទាក់ទង