ឃា..ត់..ខ្លួនជស..ង្ស័យ..៣នាក់ ដកហូតថ្នាំញៀន.៥កញ្ចប់ ដាវកែច្នៃ១ដើម
ភ្នំពេញ៖ បង្ក្រាបជាក់ស្តែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវឌឿងហែម ហែមជាតិ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅ យប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតបានថ្នាំញៀនចំនួន០៥កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួនទៀត ។
ជនសង្ស័យដែលឃាត់ខ្លួនមាន៖
ទី១.ឈ្មោះ ប៉ែន មករា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងឌឿងហែមខាងលើ (ជួញដូរ)។
២.ឈ្មោះ អែម ជីឡូ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងឌឿងហែមខាងលើ(ប្រើប្រាស់)។
៣.ឈ្មោះ រ៉ា ប៊ុនធឿន ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងឌឿងហែមខាងលើ (ប្រើប្រាស់)។
វត្ថុតាងត្រូវចាប់យករួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់តូច។
២-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣-ដែកកែច្នៃចំនួន០១ដើម។
ជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ហើយកម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍ កំពុងបន្តស្រាវជា្រវរកបក្ខពួកមេខ្លោង និងក្រុមដទៃផ្សេងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕