ករណីមនុស្សស្លា..ប់ ដោយសារ សត្វ ថ្លែន ខាំ ស្រុកពេជ្រាដា
ស្រុកពេជ្រាដា ៖ នៅថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ២០២៤ ករណីមនុស្សស្លាប់ ដោយសារ សត្វ ថ្លែន ខាំ
សពមានឈ្មោះ ហែល បញ្ញា ប្រុស អាយុ ៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ពូរ៉ាប៉េត( អូរតេ ) ឃុំ ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
⏰សភាពរឿងហេតុ ៖. កេីតឡេីងនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ២០ នាទី យប់ – តាមការឆ្លេីយបំភ្លឺ របស់ ឈ្មោះ វណ្ណា ហែល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុក និងឈ្មោះ ស្រី ចាន់រ៉ា ភេទ ស្រី អាយុ ៣៥ ត្រូវជាម្ដាយ បានបំភ្លឺថា នៅវេលាម៉ោង ០១ និង ២០ នាទី យប់កូនគាត់បានចូលដេកក្នុងមុងកំពុងតែដេកលង់លក់ស្រាប់តែមានសត្វថ្លែនមួយបានចូលក្នុងមុងហើយបានខាំមេដៃ ខាងឆ្វេងកូនប្រុស របស់ខ្ញុំបាទ.នាងខ្ញុំបណ្ដាលឲ្យមានឈាមនិងឈឺចុកចាប់យ៉ាងខ្លាំង ហេីយក៍នាំគ្នាវាយសត្វថ្លែនអោយងាប់ ។
បន្ទាប់មកដល់ម៉ោង ០២ និង ០០ នាទី ក៍បានយកកូនទៅប៉ុស្តិ៍ សុខភាព ឃុំ ពូជ្រៃ
ដោយផ្លូវលំបាកមានភ្លៀង រអិល ទៅដល់ពាក់កណ្តាលផ្លូវ កូនក៍ធ្វេីទុក្ខ ដកចង្កាមាន់ កន្ត្រាក់ដៃ.ជេីង ពេលទៅដល់ប៉ុស្តិ៍សុខភាព នៅវេលាម៉ោង ០៥ និង ៣០ នាទី គ្រូពេទ្យបានប្រាប់ថាកូនរបស់ខ្ញុំបានស្លាប់បាត់ទៅ ហើយ ។
មូលហេតុនៃការស្លាប់ដោយសារ ៖ សត្វថ្លែនខាំ (ស្លាប់) ។
👉 ដោយមានការចូលរួម ពិនិត្យពីអាជ្ញាធរមូលដ្ឋានរួមមាន ៖
• លោក គ្រិះ សាវ៉ន ក្រុមប្រឹក្សាឃុំ
• លោក ផាត សុភិន ប្រធានមជ្ឈមណ្ឌលសុខ ភាព ឃុំ ក្រង់តេះ
– លោក ស្រី សុវណ្ណឆៃ សមាជិកភូមិ
– លោក វណ្ណា ហែល ឪពុក នៃសព
– លោកស្រី ស្រី ចាន់រ៉ា ម្ដាយ នៃសព
👮កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យ លើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ដោយពុំឃើញមានស្លាកស្នាមដាច់រលត់នៅលេីសាកសពអ្វីក្រៅពី ស្នាមខាំលើមេដៃខាងឆ្វេងរបស់ សាកសពឡើយ ។ តាមការស្រាវជ្រាវ និងពិនិត្យជុំវិញសាកសព និងប្រមូលព័ត៌មានឃើញថាពុំមានអ្វីគួរអោយកត់សម្គាល់ទឡេីយ ។ តាមការពិនិត្យទៅលើសាកសពរបស់ជនរងគ្រោះ កម្លាំងជំនាញ ព្រមទាំង គ្រូពេទ្យ សន្និដ្ឋានថាសពខាងលើពិត ជាបានស្លាប់ ដោយសារ សត្វថ្លែនខាំ ពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ សព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី ៕