Banner Detail Top

បុរសម្នាក់ មានអាការៈមិនស្រួលខ្លួន បានជិះម៉ូតូមកដួលស្លា//ប់ លេីដងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់មានវ័យ៥៩ឆ្នាំ បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវព្រះនរោត្ដម និងមានអាការ:មិនស្រួលក៏ដួលដោយខ្លួនឯងដេកស្លាប់ លេីដងផ្លូវ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអាជ្ញាធរមូលដ្ឋាន កាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចមុខអតីតសណ្ឋាគារតាយម៉េង តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ព្រំ សំអាង ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ៤៤បេអឺ០ ផ្លូវលេខ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនកេីតហេតុ គេឃេីញបុរសរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ស លាយក្រហម ពាក់ផ្លាក លេខភ្នំពេញ 1CB-9169 មួយគ្រឿងតែម្នាក់ឯង តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែដួលដោយខ្លួនឯង នៅកណ្ដាលផ្លូវ ដោយមានអាការៈសង្ស័យគាំងបេះដូង ហេីយត្រូវបានអ្នកដំណេីរជួយលេីកមកចិញ្ចេីមផ្លូវក៏បានដាច់ខ្យល់ស្លាប់តែម្ដង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មួយសន្ទុះក្រោយមកក៏មានក្រុមរថយន្តសង្គ្រោះបន្ទាន់ចុះមកដល់ផងដែរ តែដោយសារជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហេីយក៏រង់ចាំសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចុះមកដល់ ។ ដោយមានការឯកភាពពីសាច់ញាតិក្រុមគ្រួសារ សមត្ថកិច្ចបានឲ្យក្រុមរថយន្តសង្គ្រោះដឹកសពជនរងគ្រោះទៅកាន់វត្តព្រះពុទ្ធ ដេីម្បីពិនិត្យបន្ត ធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង