Banner Detail Top

ឃា//ត់ខ្លួនជនស//ង្ស័យ២នាក់ ពាក់ព័ន្ធថតវីដេអូ កាន់ដា//វ និងកាំបិត បង្ហោះនៅតាមអាខោនហ្វេសប៊ុក

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធ ថតវីដេអូ កាន់ដាវ និងកាំបិត បង្ហោះនៅតាមអាខោនហ្វេសប៊ុក ដែលស្ថិតនៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់÷
ទី១. ឈ្មោះ រស់ វួចហៀង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកកាន់កាំបិត) និងទី២. ឈ្មោះ តោ គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកកាន់ដាវ) ទាំង២នាក់ រស់នៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីថតបង្ហោះតាមស្ដរី Sotry អាខោនហ្វេសប៊ុក AH Heang បានបង្ហោះវីដេអូ កាន់ដាវនិងកាំបិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២និង១៥នាទី។
សមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតផ្គាក់១ ចំពោះដាវរកមិនឃើញ ក្រោយពីកម្លាំងសមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំង២នាក់ ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានថតបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ពិតប្រាកដមែន។
ជនសង្ស័យទាំង២នាក់ខាងលើ ជំនាញកំពុងធ្វើការ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង