Banner Detail Top

ដែនសមុទ្រកម្ពុជា ដែលលាតសន្ធឹងដ៏ធំធេង ពិសេសក្នុងខេត្តព្រះសីហនុ ត្រូវបានគេដឹងថាមានកោះតូចធំចំនួន៣២

ខេត្តព្រះសីហនុ ៖ ក្នុងដែនសមុទ្រកម្ពុជា ដែលលាតសន្ធឹងដ៏ធំធេង ពិសេសក្នុងខេត្តព្រះសីហនុ ត្រូវបានគេដឹងថាមានកោះតូចធំចំនួន៣២ ។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត និងជានាយកទីចាត់ការផែនការ វិនិយោគ បានឲ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានធ្វើស្ថិតិពីចំនួនកោះនិងទំហំកោះនីមួយៗ នៅក្នុងដែនសមុទ្រក្នុងខេត្តព្រះសីហនុ មាន ៖
១-កោះព្រាប មានទំហំ ០,១៩ហិកតា ។
២-កោះពស់ មានទំហំ ១១៦ហិកតា ។
៣-កោះថាស(កោះកោងកាង)មានទំហំ១០២ហិកតា ។
៤-កោះដែកគោល មានទំហំ០,៧២ហិកតា។
៥-កោះត្រេះ(កោះខ្ទះ)មានទំហំ៨ហិកតា ។
៦-កោះរុង មានទំហំ ៧ ៨២៦ហិកតា ។
៧-កោះបងមានទំហំ ៣ហិកតា ។
៨-កោះប្អូន មានទំហំ ២ហិកតា ។
៩-កោះកូនកុក(កោះកណ្តាល) មានទំហំ ៧១ហិកតា ។
១០-កោះរុងសន្លឹមមានទំហំ ២ ៤៣៥ហិក
តា ។
១១-កោះមូល មានទំហំ ០,៨៩ហិកតា ។
១២-កោះតូច មានទំហំ ១ហិកតា ។
១៣-កោះប្រើស មានទំហំ ៥៦ហិកតា ។
១៤-កោះថ្មី មានទំហំ ៣ ៧៧០ហិកតា ។
១៥-កោះចន្លុះ(កោះក្របី)មានទំហំ ១១ហិកតា ។
១៦-កោះតាគៀវ មានទំហំ ៦៨៣ហិកតា ។
១៧-កោះឫស្សី មានទំហំ ១៣៧ហិកតា ។
១៨-កោះស្រមោច មានទំហំ ២៦ហិកតា ។
១៩-កោះសំពោច មានទំហំ០,៤២ហិកតា ។
២០-កោះដូង មានទំហំ៥ហិកតា ។
២១-កោះ ព្រង មានទំហំ ៥៦ហិកតា ។
២២-កោះ ខ្មោច មានទំហំ ៥ហិកតា ។
២៣-កោះត្រងោល មានទំហំ ១ហិកតា ។
២៤-កោះវ៉ាល់ មានទំហំ ៥ហិកតា ។
២៥-កោះតាងមានទំហំ ៤៩៤ហិកតា ។
២៦-កោះមួល មានទំហំ ៨ហិកតា ។
២៧-កោះដំឡូង(កោះក្តាម) មានទំហំ ៣៥ហិកតា ។
២៨-កោះពីរលិច មានទំហំ ៤ហិកតា ។
២៩-កោះពីរកីេត មានទំហំ ២ហិកតា ។
៣០-កោះតា មានទំហំ ១៦៦ហិកតា ។
៣១-កោះយាយ មានទំហំ ១៩៣ហិកតា ។
៣២-កោះចៅ មានទំហំ ១៦ហិកតា ។
បច្ចុប្បន្នក្នុងចំណោមកោះទាំង ៣២ខាងលើ កំពុងប្រែក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ដ៏ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តលេង ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទឹកថ្លាខៀវ នៅបាតសមុទ្រជុំវិញកោះសម្បូរទៅដោយផ្កាថ្មគ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង