Banner Detail Top

នាយឧត្តមសេនីយ៍ សៅ សុខា ចេញសេចក្តីណែនាំស្តីពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំស្តីពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤ ស្របនឹងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
តាមរយៈសេចក្តីណែនាំដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំឱ្យប្រធានស្ថាប័ន មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ រៀបចំប្រារព្ធពិធី ឬចាត់តាំងកម្លាំងចុះសួរសុខទុក្ខយោធិននៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព គ្រួសារអាវុធហត្ថពលី មរណៈ និងគ្រួសារអាវុធហត្ថជួបការលំបាកដោយមានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគ គ្រឿងបរិភោគ។ល៕

អត្ថបទដែលជាប់ទាក់ទង