Banner Detail Top

បុរសម្នាក់ជាភាគីខាងម៉ូតូបានស្លា//ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តសេរីទំនើបមួយគ្រឿងបើកបុកជាមួយម៉ូតូ

ក្រុងព្រះសីហនុ- នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បុរសម្នាក់ជាភាគីខាងម៉ូតូបានស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តសេរីទំនើបមួយគ្រឿងបើកបុកជាមួយម៉ូតូជនរងគ្រោះនៅម្តុំឃ្លាំងលើ ជិតរោងចក្រញូវស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្ត០១គ្រឿងម៉ាក LEXUS LM350 ពណ៌ខ្មៅ អ្នកបេីកបរ(មិនស្គាល់អត្តសញ្ញាណ) និងមានអ្នករួមដំណេីរចំនួន០៣នាក់ ដែលមានទិសដៅពីលិចទៅកេីត(ខេត្តព្រះសីហនុ-រាជធានីភ្នំពេញ) លុះមកដល់ចំណុចកេីតហេតុខាងលេី រថយន្តបេីកក្នុងល្បឿនលឿនបានវ៉ាជែង រួចរេចង្កូតទៅខាងឆ្វេងដៃឡេីងលេីខឿនឆ្លងចូលទៅចំណែកផ្លូវម្ខាងទៀតបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ អ្នកបេីកបរ ភេទប្រុស ជនជាតិខ្មែរ(មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់របួ.សធ្ងន់) ដែលមានទិសដៅផ្ទុយគ្នា កំពុងបេីកបរនៅលេីចំណែកផ្លូវរបស់ខ្លួន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យរងរបួ.សធ្ងន់មនុស្សចំនួន០១នាក់(អ្នកបេីកបរម៉ូតូ) ភ្លាមៗបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រួចបានស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
អ្នកបេីកបររថយន្តបង្កហេតុបានគេចខ្លួនបាត់ក្រោយពេលកេីតហេតុ រីឯវត្ថុតាង រថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ខូចធ្ងន់ សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង