Banner Detail Top

បង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ ដោយអនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោក វរសេនីយ៍ត្រី កេីត ខេមរៈ មេបញ្ជាការស្រុក ចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ៥នាក់ ៖
១-ឈ្មោះ សាត់ សារ៉ាត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ហួ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ប្រិញ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
៤-ឈ្មោះ កាំង រីណា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កសិករ។
៥-ឈ្មោះ ងឿ ស្រី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង ៥នាក់ រស់នៅឃុំទំនប់ដាច់ និងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌ ស ថ្លា (ម៉ាទឹកកក) កញ្ចប់ធំ ១ កញ្ចប់តូច ១ ទំងន់ ២,៨៥ក្រោម ទូរសព្ទដៃ ៣គ្រឿង សម្ភារៈវិចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង