Banner Detail Top

សិស្សមួយក្រុមគេចសាលា មកអង្គុយផឹកកាហ្វេ លេងបៀរ និងជក់បារីអេឡិចត្រូនិច

ខេត្តសៀមរាប៖ សិស្សសាលាជាង 10 នាក់បានកម្លាំងអាវុធហត្ថស្រុកអង្គរជុំធ្វើការឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើង នៅ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅហាងនំខេក(សូផាន់នី)ស្ថិតក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកលោកម៉ែន នន់ មេបញ្ជាការរងស្រុក ខណ:ចេញល្បាតបានត្រួតពិនិត្យល្បាតក៏ប្រទះឃើញ សិស្សសាលាមួយក្រុម មានគ្នាចំនួន១១នាក់ អង្គុយផឹកកាហ្វេ លេងបៀរ និងជក់បារីអេឡិចត្រូនិច។

ករណីនេះ កម្លាំងអាវុធហត្ថ បាននាំខ្លួន មកធ្វើកិច្ចសន្យាអប់រំ និងចែកខិតបណ្ណអប់រំផ្សព្វផ្សាយ ពីស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស ហើយអនុញ្ញាតអោយវិលត្រលប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង