Banner Detail Top

សម្តេចតេជោ ហ៊ុន សែន ៖ «បាល់មូល» សូមជ្រើសរើសដោយសេរីតែសូមកុំលេងភ្នាល់ ដាក់លុយប្រយ័ត្នស៊ីសៀង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផេកផ្លូវការ អំពីការប្រកួត លើកពានបាល់ទាត់អឺរ៉ុប២០២៤ បើជ្រើសរើសក្រុមដែលខ្លួនចូលចិត្ត ស្រឡាញ់បាន តែលេងភ្នាល់ដាក់លុយ ! សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បាល់មូល» កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបាននិយាយលេងទៅកាន់អង្គ មន្ទិញថា អាល្លឺម៉ង់នឹងឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការនិយាយថាអាល្លឺម៉ង់នឹងឈ្នះ សំដៅលើការប្រកួតវគ្គ១៦ក្រុម ប៉ុណ្ណោះមិនសំដៅទៅលើការលើកពានបាល់ទាត់អឺរ៉ុប២០២៤នោះឡើយ។
សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា ៖ ពេលនេះវគ្គ១៦ក្រុមនៃ៨ប្រកួត បានឆ្លងផុតហើយខ្ញុំមិននិយាយថា អាល្លឺម៉ង់ឈ្នះទៀតទេដូចនេះ សូមកុំបន្ទោសខ្ញុំប្រសិនបើមានអ្នកគាំទ្រអាល្លឺម៉ង់ភ្នាល់ចាញ់។
សម្តេចតេជោ បន្តថា ៨ប្រកួតកន្លងទៅខ្ញុំឈ្នះ៦ប្រកួតនិងចាញ់២ប្រកួតជាមួយសត្រូវរបស់ខ្ញុំដែលតែងប្រកួតជាមួយខ្ញុំពិសេសវាយកូនគោល។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា បាល់មូលសូមជ្រើសរើសដោយសេរីតែសូមកុំលេងភ្នាល់ ដាក់លុយប្រយ័ត្នសុីសៀង៕

អត្ថបទដែលជាប់ទាក់ទង