ឃា//ត់ខ្លួនក្មេ//ងទំនើ//ងពីរនាក់ និងឆែកឆេរដកហូតបានដាវចំនួន ០១ដើម ចាត់ការតាមច្បាប់

ស្រុកអង្គរបូរី៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោចខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សាធាតុញៀន និងជាតិអាល់កុល ស្ថិតនៅលើផ្លូវខេត្តលេខ1TK1 ចន្លោះគីឡូមែត្រលេខ១៣-១៤ នៅចំណុចស្ពានហូរឈាម នៅក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ សេរី២០២០ ពាកផ្លាកលេខ កណ្តាល 1AH-7707 មានមនុស្សចំនួន ០២នាក់(ជាមុខសញ្ញាក្មេងទំនើង) និងឆែកឆេរដកហូតបានដាវចំនួន ០១ដើម ប្រវែង 37សង់ទីម៉ែត្រ (ទាំងដងទាំងផ្លែ) ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ អ៉ឺន ហុងឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់សាធាតុញៀន) មានទីលំនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ជាម្ចាស់ដាវ)
២.ឈ្មោះ ចន វ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់សាធាតុញៀន) មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ម្ចាស់ម៉ូតូ)
កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង