អភិបាលខេត្តបាត់ដំបង ណែនាំដល់សង្កាត់នានាក្នុងក្រុង ការដាំកូនឈើត្រូវជៀសវាងមិនឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋឡើយ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពី យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលនឹងចាប់ផ្តើមអនុវត្តនាពេលខាងមុខ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង កងកម្លាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ គឺសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាដើមឈើដែលបានដាំ ដើម្បីជាផលប្រយោជន៍នៅពេលខាងមុខ។

លើសពីនេះ ឯកឧត្តម ក៏បានណែនាំដល់សង្កាត់នានា ក្នុងក្រុងថាការដាំកូនឈើត្រូវជៀសវាងមិនឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋឡើយ ហើយត្រូវរៀបចំ ចាត់ចែង កម្លាំង ឱ្យបានគ្រប់គ្រាន់ សម្រាប់ដំណើរការ បើកយុទ្ធនាការដាំកូនឈើ នាថ្ងៃទី១១ ខែកក្កដាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង