Chelsea ទិញបានខ្សែបម្រើ Veiga ពីក្លិប Basel ក្នុងតម្លៃ ១២លានផោន

(ឡុងដ៍)៖ តោខៀវ Chelsea បានផ្តល់កិច្ចសន្សារយៈពេល ៧ឆ្នាំដល់កីឡាករខ្សែបម្រើ Renato Veiga ក្រោយទិញបានពីក្លិប Basel របស់ស្វីស ក្នុងតម្លៃ ១២លានផោនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Veiga វ័យ ២០ឆ្នាំ បានចូលរួមជាមួយ Basel នាអំឡុងឆ្នាំ២០២៣ ដែលត្រូវបានផ្ទេរចេញពីក្លិប Sporting Lisbon នៃប្រទេសព័រទុយហ្គាល់។
កិច្ចសន្យារបស់ Veiga លេងនៅកីឡដ្ឋាន Stamford Brigde នឹងផុតកំណត់ដល់ឆ្នាំ២០៣១ បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ផងដែរ ក្រោយការមកដល់របស់កីឡាករ Tosin Adarabioyo, Kierran Dewesbury Hall, Omari Kellyman និង Marc Guiu នារដូវក្តៅនេះ។
Veiga ដែលមានសមត្ថភាពលេងទាំងក្នុងតំបន់ការពារផងនោះ បានចាកចេញពី Basel ក្រោយបង្ហាញខ្លួនចំនួន ២៦ប្រកួត ក្នុងនាមជាកីឡាករដែលស្ថិតក្នុងឈុត U-21 ព័រទុយហ្គាល់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង