Euro 2024៖ UEFA ប្រកាសពីការចែករំលែកស្បែកជើងមាស ដ្បិតអ្នកស៊ុតបានច្រើនគ្រាប់ មានដល់ទៅ ៦នាក់
(ប៊ែកឡាំង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ដែលរៀបចំព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់លើកនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការចែករំលែកស្បែកជើងមាស Golden Boot ដែលមានដល់ទៅ ៦នាក់ បំប៉ោងសំណាញ់ទីបាន ៣គ្រាប់ស្មើគ្នា។
នៅ Euro ជំនាន់ទី១៧ នេះ UEFA មិនរាប់បញ្ចូលចំនួននាទីលេង និងបោះបាល់ឱ្យដៃគូស៊ុតនោះទេ ពោលគឺឱ្យមានគ្រាប់បាល់ស្មើគ្នា នឹងទទួលបានស្បែកជើងមាសដែរហើយ ខុសពី Euro 2020។
សម្រាប់ប្រកួតទី៥១ នៃវគ្គផ្តាច់ព្រ័ត្ររវាងគោជល់អេស្ប៉ាញ និងតោក្រដាសអង់គ្លេស នៅរាត្រីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ប្រសិនបើពុំមានការស៊ុតបញ្ចូលទីបន្ថែមពីសំណាក់កីឡាករ Dani Olmo របស់អេស្ប៉ាញ និង Harry Kane របស់អង់គ្លេសទេនោះ នោះស្បែកជើងមាស នឹងទទួលបានដល់ទៅ ៦នាក់មានដូចខាងក្រោម៖
១៖ Harry Kane របស់អង់គ្លេស
២៖ Dani Olmo របស់អេស្ប៉ាញ
៣៖ Cody Gakpo របស់ហូឡង់
៤៖ Musiala របស់អាល្លឺម៉ង់
៥៖ Mikautadze របស់ហ្ស៊កហ្ស៊ី
៦៖ Schranz របស់ស្លូវ៉ាគី៕