ខ្សែប្រយុទ្ធ Aubameyang ចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Qadsiah

(រីយ៉ាដ)៖ អតីតខ្សែប្រយុទ្ធក្លិប Arsenal, FC Barcelona និង Chelsea កីឡាករ Pierre-Emerick Aubameyang បានចូលរួមជាមួយក្លិប Al-Qadsiah។ នេះបើយោងតាមក្លិបឡើងទៅលេងថ្មី នៅលីគ Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
Aubameyang វ័យ ៣៥ឆ្នាំ គឺជាកីឡាករមានឈ្មោះល្បីចុងក្រោយគេក្នុងបាល់ទាត់អឺរ៉ុប ដែលចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Khobar របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីការទៅដល់របស់អតីតខ្សែការពារក្លិប Real Madrid កីឡាករ Nacho និងអតីតអ្នកចាំទីក្លិប Wolfsburg កីឡាករ Koen Casteels។
កីឡាករអន្តរជាតិហ្គាប៊ុង Aubameyang ដែលបានឈ្នះពានរង្វាន់ La Liga នៅក្លិប Barcelona, ពានរង្វាន់ German Cup នៅឯក្លិប Borussia Dortmund និងពានរង្វាន់ FA Cup នៅក្លិប Arsenal នោះបានលេង ៣៤លើកនៅលីគបារាំង Ligue 1 បន្ទាប់ពីចូលរួមជាមួយក្លិប Olympique de Marseille កាលពីរដូវកាលមុន ដោយរកបាន ១៧គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង