UEFA ស៊ើបអង្កេតកីឡាករអេស្ប៉ាញ ដែលបានច្រៀងអបអរទាក់ទងនឹងហ្ស៊ីប្រាតា នៅអំឡុង Euro 2024
(បរទេស)៖ សហព័ន្ធបាល់ទាត់គ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានប្រកាសបើកការស៊ើបអង្កេតមួយទៅលើប្រធានក្រុមអេស្ប៉ាញ Alvaro Morata និងមិត្តរួមក្រុម Rodri ដែលបានច្រៀងចម្រៀងទាក់ទងនឹងប្រទេសហ្ស៊ីប្រាតា នៅអំឡុងប្រារព្ធពិធីអបអរជ័យជម្នះក្នុងព្រឹតិ្តការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។
បើយោងតាម Channel Telegram របស់ស្ថាប័នកំពូលអឺរ៉ុបខាងលើនេះបានបញ្ជាក់ថា «ទាំង Morata និង Rodri បានច្រៀងចម្រៀងមួយ ដោយបានបង្កប់ន័យការទាមទារឯករាជ្យរបស់ប្រទេសហ្ស៊ីប្រាតា នាអំឡុងពួកគេច្រៀងអបអរជ័យជម្នះពាន Euro 2024 កាលពីរាត្រីថ្ងៃទី១៤ ខែកក្កដា»។
នេះជាករណីថ្មីមួយទៀត ក្រោយពេល Euro លើកទី១៧ បានបញ្ចប់ជាស្ថាពរកាលពីពាក់កណ្តាលខែនេះ ដោយជើងឯកបានទៅលើគោជល់អេស្ប៉ាញ ក្រោយយកឈ្នះគូប្រជែងតោកំណាចអង់គ្លេស ២-១ នៅវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Berlin៕