ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បានចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួនហើយ

ប្រទេសបារាំង ៖ ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បានចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួនហើយ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ដោយនៅក្នុងនោះកីឡាបាល់ទាត់ គឺជាវិញ្ញាសាផ្នែកបុរសអាយុក្រោម២៣ឆ្នាំ (U23) ដំណើរការប្រកួតមុនគេបង្អស់ បើទោះបីជាពិធីបើកព្រឹត្តិការណ៍កីឡាចម្រុះនៅឆាំ្ននេះ ប្រារព្ធទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យ៉ាងណាក៏ដោយ។
ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ពូលទាំង ៤ ដែលមាន១៦ប្រទេសបានធ្វើការប្រកួតប្រជែងទាំងអស់ សម្រាប់វគ្គចែកពូលប្រកួតជុំទី១។ ដោយនៅក្នុងគេកត់សម្គាល់ឃើញថា ក្រុមជើងខ្លាំងរួមមាន បារាំង អេស្ប៉ាញ សុទ្ធតែរកបាន៣ពិន្ទុដ៏សំខាន់រៀងខ្លួន លើកលែងតែអាហ្សង់ទីន ដែលរងអាម៉ា់ស់នៅថ្ងៃបើកឆាក ដោយចាញ់ម៉ារ៉ុកនៅក្នុងលទ្ធផល ២-១។ ចំណែកឯក្រុមមកពីអាស៊ី ជប៉ុន ធ្វើបានល្អជាងគេបំផុតក្នុងការប្រកួតជុំទី១ ដោយបានបំបាក់ប៉ារ៉ាហ្គាយ ដែលនៅសល់គ្នាត្រឹម១០នាក់ តាំងពីនាទី ២៥ នៃការប្រកួតនោះ ដោយលទ្ធផល ៥-០។
លទ្ធផលនៃការប្រកួតវគ្គចែកពូលជុំទី១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
ពូល A ៖
-ហ្គីណេ ១-២ នូវែលសេឡង់
-ម្ចាស់ផ្ទះបារាំង ៣-០ សហរដ្ឋអាមេរិក
ពូល B ៖
-អាហ្សង់ទីន ១-២ ម៉ារ៉ុក
-អ៊ីរ៉ាក់ ២-១ អ៊ុយក្រែន
ពូល C ៖
-អ៊ូសបេគីស្ថាន១-២ អេស្ប៉ាញ
-អេហ្ស៊ីប ០-០ សាធារណរដ្ឋដូមីនីក
ពូល D ៖
-ជប៉ុន ៥-០ ប៉ារ៉ាហ្គាយ
-ម៉ាលី ១-១ អ៊ីស្រាអែល
កាលវិភាគប្រកួតវគ្គចែកពូលជុំទី ២ នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)
ពូល A ៖
-នូវែលសេឡង់ ប៉ះ សហរដ្ឋអាមេរិក ម៉ោង១២:០០នាទីទៀបភ្លឺ
-ម្ចាស់ផ្ទះបារាំង ប៉ះ ហ្គីណេ ម៉ោង០២:០០នាទីទៀបភ្លឺ
ពូល B ៖
-អាហ្សង់ទីន ប៉ះ អ៊ីរ៉ាក់ ម៉ោង ០៨:០០នាទីយប់
-អ៊ុយក្រែន ប៉ះ ម៉ារ៉ុក ម៉ោង ១០:០០នាទីយប់
ពូល C ៖
-សាធារណរដ្ឋដូមីនីក ប៉ះ អេស្ប៉ាញ ម៉ោង ០៨:០០នាទីយប់
-អ៊ូសបេគីស្ថាន ប៉ះ អេហ្ស៊ីប ម៉ោង ១០:០០នាទីយប់
ពូល D ៖
-អ៊ីស្រាអែល ប៉ះ ប៉ារ៉ាហ្គាយ ម៉ោង ១២:០០នាទីទៀបភ្លឺ
-ជប៉ុន ប៉ះ ម៉ាលី ម៉ោង ០២:០០នាទីទៀបភ្លឺ ៕

អត្ថបទដែលជាប់ទាក់ទង