ក្លិបតួកគី Fenerbahce ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធម៉ារ៉ុក En-Nesyri មកពី Sevilla
(អង់ការ៉ា)៖ Fenerbahce បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធម៉ារ៉ុក Youssef En-Nesyri មកពីក្លិបអេស្ប៉ាញ Sevilla។ នេះបើយោងតាមការប្រកាសពីក្លិបតួកគី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
En-Nesyri បានចុះហត្ថលេខា លើកិច្ចសន្យា ៥ឆ្នាំ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា Fenerbahce ទទួលបានតម្លៃខ្លួន ២០លានអឺរ៉ូ (២១.៧០លានដុល្លារ) លើសតម្លៃផ្ទេរដែលក្លិបបានចំណាយកាលពីលើកមុន ក្នុងការនាំយកកីឡាករ Cengiz Under មកពីក្លិប Olympique de Marseille ក្នុងតម្លៃ ១៥លានអឺរ៉ូ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានចំណាយពេលវេលានៃអាជីពរបស់ខ្លួន នៅក្នុងប្រទេសអេស្ប៉ាញ ដោយបានចូលរួមជាមួយនឹងក្លិប Sevilla ដោយផ្ទេរពីក្លិប Leganes ក្នុងឆ្នាំ២០២០ និងរកបាន ៥១គ្រាប់ ក្នុងការប្រកួត ១៤៣លើកក្នុងលីគ La Liga និងបានជួយឱ្យក្លិបឈ្នះពាន់រង្វាន់ Europa League ចំនួន ២លើកដែរ។
En-Nesyri រកបាន ២០គ្រាប់ ក្នុងចំណោម ៧៣ប្រកួត សម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុក និងបានលេងចំនួន ៤លើកផងដែរក្នុងព្រឹត្តិការណ៍ African Cup of Nations។
សូមជម្រាបថា Fenerbahce បានបញ្ចប់ក្នុងតំណែងជើងឯករងនៅលីគ Turkish Super Lig នារដូវកាលមុន៕