Bayern បញ្ជាក់ថា កីឡាករចំណូលថ្មី Hiroki Ito បាក់ឆ្អឹងកំភួនជើង និងអវត្តមានរយៈពេលវែង
(ម៉ូនិច)៖ ក្លិបអាល្លឺម៉ង់ FC Bayern Munich បានចេញសេចក្តីប្រកាសថា កីឡាករចំណូលថ្មី Hiroki Ito បានជួបបញ្ហាបាក់ឆ្អឹងកំភូនជើងខាងឆ្វេង នឹងត្រូវអវត្តមានពីក្លិបរយៈពេលវែង។ នេះបើតាមប្រភពពីក្លិបនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករមានវ័យ ២៥ឆ្នាំ ស្ថិតក្នុងទម្រង់ខ្សែបម្រើការពារស្លាបឆ្វេង Hiroki Ito បានជួបបញ្ហារបួសនេះ នៅអំឡុងពេលលេងក្នុងប្រកួតមិត្តភាពជាមួយក្លិប FC Duren ដែលបញ្ចប់ក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ខណៈរបួសរបស់រូបគេនេះ ក៏ត្រូវបានបញ្ជាក់ដោយការស្កេន ដែលបានធ្វើឡើងដោយក្រុមគ្រូពេទ្យរបស់ក្លិប FC Bayern ភ្លាមៗ ។
រំលឹកផងថា Hiroki Ito ជាខ្សែបម្រើការពារស្លាបឆ្វេងបានផ្ទេរមកកាន់ក្លិប Bayern Munich ពីក្លិប VfB Stuttgart ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ ក្នុងឆ្នាំ២០២៤ និងជាកីឡាករជម្រើសជាតិជប៉ុន លេងបាន ១៩ប្រកួតរកបាន ១គ្រាប់ ដ្បិតលេងជាមួយក្លិប VfB Stuttgart រូបគេរកបាន ២គ្រាប់ផងដែរ ៕