កីឡាករប្រណាំងរថយន្ត Sainz នឹងប្តូរទៅបើកឲ្យក្រុម Williams ចាប់ពីឆ្នាំ២០២៥
(ប៉ារីស)៖ កីឡាករប្រណាំងរថយន្ត Carlos Sainz របស់ក្រុម Ferrari នឹងប្តូរទៅបើកឲ្យក្រុម Williams នារដូវកាលក្រោយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំ។ នេះបើតាមក្រុមដែលប្រណាំងនៅព្រឹត្តិការណ៍ Formula One បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករសញ្ជាតិអេស្ប៉ាញ ដែលនឹងមានមិត្តរួមក្រុម គឺកីឡាករ Alex Albon នៅក្រុម Williams នោះ នឹងចាកចេញពីក្រុម Ferrari ដើម្បីឲ្យកីឡាករម្ចាស់ពានរង្វាន់ជើងឯកពិភពលោកចំនួន ៧លើក Lewis Hamilton ចូលមកជំនួសវិញចាប់ពីឆ្នាំក្រោយ៕