លោកឧកញ៉ា ស្រី ចាន់ថន ៖ ដើម្បីចូលរួមអបអរសាទរ កម្មវិធីដែលប្រវត្តិសាស្ត្ររបស់របស់កម្ពុជាយើង《ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ》

នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះ ក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF មានកិត្តិយសសូមនាំយកនូវទស្សនីយភាពដ៏អស្ចារ្យគឺ កម្មវិធីប្រកួតប្រដាល់គុនខ្មែរKKIF ព្រមទាំងមានការចូលរួមសម្ដែងនូវ យុទ្ធក្រមខម គុនល្បុក្កតោ ដោយមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។

ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់លោកប្រធានសមាគមស៊ីក្លូ ព្រមទាំងលោកតាៗរត់ស៊ីក្លូចំនួន២០០នាក់ចូលរួមក្នុងកម្មវិធីនេះផងដែរ។

សូមពុកម៉ែបងប្អូន ចូលរួមឲ្យបានច្រើនកុះករនៅក្នុងកម្មវិធីនេះ ដោយប្រព្រឹត្តឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ចាប់ពីម៉ោង២ រសៀលតទៅ។ សូមអរគុណ ៕

អត្ថបទដែលជាប់ទាក់ទង