Man City ត្រូវបានពិន័យជាង ២.៥លានដុល្លារ ពីបទពន្យារពេលប្រកួតមានដល់ទៅ ២២លើក

(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Manchester City ត្រូវបានក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ពិន័យជាទឹកប្រាក់ប្រមាណ ២លានផោន ស្មើនឹង ២.៥៧លានដុល្លារ ពីបទពន្យារការប្រកួតនាពេលកន្លងមក មានដល់ទៅ ២២លើកឯណោះ។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា មេឃខៀវដែលជាជើងឯកលីគកំពូល Premier League ៣សម័យកាលចុងក្រោយជាប់ៗគ្នានោះ បានព្យាយាមចាប់ផ្តើមការប្រកួតយឹតយ៉ាវ រួមទាំងម៉ោងប្រកួតសម្រាប់វគ្គទី២ ទៀតផង ដែលសរុបមានចំនួន ២២លើក។
Man City បានទទួលយក និងទទួលស្គាល់ថា ពួកគេពិតជាបានរំលោភច្បាប់នៅ PL ពិតមែន និងបានចេញមុខសុំទោសចំពោះការបំពានច្បាប់នេះដែរ។
គួរបញ្ជាក់ផងថា Man City បានពន្យារការប្រកួតមានចំនួន ៨លើកនារដូវកាលឆ្នាំ២០២២-២០២៣ មុនពេលករណីដដែលនេះ បន្តធ្វើឡើងមានចំនួន ១៤លើកបន្ថែមទៀតក្នុងរដូវកាលបន្ទាប់ ឆ្នាំ២០២៣-២០២៤៕

អត្ថបទដែលជាប់ទាក់ទង