កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការព្រមព្រៀងគ្នា

គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការព្រមព្រៀងគ្នានៅឡើយទេ ដោយក្នុងនោះតំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើនពីចំនួន១៤ដុល្លារអាម៉េរិក មកចំនួន១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក ។ ចំណែកតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពីចំនួន១ដុល្លារអាម៉េរិក ទៅចំនួន២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។
ទោះជាយ៉ាងណា ភាគីពាក់ព័ន្ធបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង