នារីជាកម្មការិនីរោងចក្រម្នាក់ ខណៈចេញពីធ្វេីការដេីរសុខៗសំដៅទៅបន្ទប់ជួល ស្រាប់តែដួលស្លា..ប់ បង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖ កាលពី ល្ងាចថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៤ ចំណុច មុខបន្ទប់ជួលA2 E2ជាន់ទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះ (សព)ឈ្មោះ ភឿង រ៉ានី ភេទស្រីអាយុ៣៣ឆ្នាំ ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិព្រៃសាលា ឃុំរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅកន្លែងកេីតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ ជួប ងឿន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ សន្តិសុខយាមផ្ទះជួល បានឱ្យដឹងថានៅមុនពេលកេីតហេតុរូបគាត់កំពុងតែអង្គុយ នៅមុខផ្ទះជួលនៅខាងក្រោម ពេលដែលកំពុងតែអង្គុយនោះ ស្រាប់តែមាន អ្នក ជួលបន្ទប់ ស្រែកថា មានមនុស្សខ្យល់គ ដួលនៅមុខបន្ទប់ជួល ពេលនោះ រូបគាត់ក៏បានឡេីងទៅមេីល ស្រាប់តែឃើញ ប្អូនប្រុសរបស់ជនរងគ្រោះ(សព)បានបី ចុះមកក្រោម រួចហើយក៏បានហៅកង់បី ដឹកទៅមន្ទីរពេទ្យ តែកង់បី មិនបានដឹកនោះទេ បន្តិចក្រោយមក ទេីបដឹងថា ជនរងគ្រោះស្លាប់ តាំងពីនៅលេីមកម្លេះ ក្រោយមកគាត់បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ សពត្រូវបាននគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង