ឃា..ត់ខ្លួនជនស..ង្ស័យ ចំនួន០៣នាក់ ពាក់ពន្ឋ័ករណីលួ..ចទូរសព្ទ័

ព្រះសីហនុ ៖ ជនសង្ស័យត្រូវឃាត់ខ្លួនទាំង៣នាក់ រួមមាន ១-ឈ្នោះញ៉េន ពេជ្រ ហៅជីន ភេទប្រុស អាយុ 18 ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះទេពក្តឹប ភេទប្រុស អាយុ 19 ឆ្នាំមុខរបរមិនពិតប្រាកដ និង៣-ឈ្មោះសុវីន ហៅថៃ ភេទប្រុស អាយុ18 មុខរបរមិនពិតប្រាកដ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ឋ័ករណីអំពើលួចទូរសព្ទ័ បញ្ជូនទៅអធិការក្រុងព្រះសីហនុ ចាត់តាមនិតិវិធីផ្លូវច្បាប់។
តាមសមត្ថកិច្ចបានឱ្យដឹងបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទពីស្ត្រីម្នាក់នៅចំណុចក្រុម14 ភូមិ1 សង្កាត់1 ក្រុងនិងខេត្តព្រះសីហនុ ការពីវេលាម៉ោង12 : 00នាទីយប់ថ្ងែទី14 ខែកញ្ញា ឆ្នាំ2024
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចហើយ សមត្ថកិច្ចបានបើកការស្រាវជ្រាវទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យវ័យក្មេងចំនួន 3 នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់1 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយសមត្ថកិច្ចសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន។
ចម្លើយសារភាពនិងវត្ថុតាងជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់1បានបញ្ជូនជនសង្ស័យវ័យក្មេងទាំងបីនាក់ ទៅអធិការក្រុងព្រះសីហនុ ចាត់តាមនិតិវិធីផ្លូវច្បាប់ ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទដែលជាប់ទាក់ទង