សូមជូនដំណឹងឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ នៅខេត្តក្រចេះ

(ក្រចេះ)៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ដសូមទៅត្រួតពិនិត្យមើលម៉ូតូ ឬរថយន្តរបស់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៤ រួមមាន៖ ក្រុងក្រចេះ, ស្រុកស្នួល, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រោមការដឹកនាំសម្របសម្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់នៅតាមបណ្តាក្រុងស្រុកទាំង៤ខាងលើ ដោយបានដកហូតម៉ូតូចំនួន២០៤គ្រឿង និងរថយន្ដ១គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង