ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ពីបទលួច ស្រាវជ្រាវឃា..ត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងការិយាល័យនគរបាលកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ ០១គ្រឿង) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះជួលលេខ៣៦Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣ និង១០នាទីទាបភ្លឺ ។

ជនសង្ស័យឈ្មោះ លាង ជីវ័ន្ត ហៅ វ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានរួមមាន ៖
-សាក់កាដូម៉ាក THE NORTH FACE ពណ៌ខ្មៅ មានឆ្នូតពណ៌ប្រផេះចំនួន ០១ និងមួកកាតិបម៉ាក CHANEL ពណ៌សចំនួន ០១ (ជារបស់ជនសង្ស័យពាក់នៅពេលធ្វើសកម្មភាពលួច)។
ជនរងគ្រោះឈ្មោះ ពីន ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលលេខ៣៦Eoz ផ្លូវលេខ១១០ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់មាន ៖
-ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខ កំពង់ធំ 1K-1110 ដែលមានលេខតួ និងលេខម៉ាស៊ីន: 5334471 (ជារបស់ជនរងគ្រោះបាត់បង់)។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង