ឃា//ត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចម៉ូតូ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស

ស្រុកព្រៃកប្បាស ៖ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការមនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥និង១០នាទី នៅចំណុចលើផ្លូវលេខ១២៩ (ចន្លោះផ្លូវវាល) ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កើតឡើង បង្ករដោយជនសង្ស័យមានគ្នាចំនួន០៣នាក់ ទី១.ឈ្មោះ ចេក កៅដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ។
ទី២.ឈ្មោះ មនោ ចិត្រា ហៅខ្វែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) ទី៣.ឈ្មោះ ភី ភារុំ ហៅចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុស៊ូគី ស្មាស់ មិនចាំស៊េរីនិងផ្លាកលេខ ធ្វើសកម្មភាពយកកាំបិតផ្គាក់និងខ្វែវ មកស្ទាក់និងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1DQ-1514 ពីជនរងគ្រោះឈ្មោះ ឃាង នីម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូតាមផ្លូវទៅផ្សារតែម្នាក់ឯង។
ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ម៉ូតូមួយគ្រឿង(ម៉ូតូរបស់ជនរងគ្រោះ) និងកាំបិតផ្គាក់មួយដើម(ចាប់យកពីឈ្មោះ ចេក កៅដេត) យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង