សមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនក្រុមអ្នកលេងចាប់ចាក់គ្នាបាន ៤នាក់ ក្នុងចំណោមបក្ខពួក២ក្រុម មានប្រមាណជិត ១០នាក់

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណី អំពើហិ.ង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (ដុតម៉ូតូចោល) ជនរងគ្រោះជាអ្នកដំណើរ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម ក្នុងមួយក្រុម មានគ្នា០៤ ទៅ០៥នាក់ បានធ្វើសកម្មភាពដេញវាយ និងប្រើដុំថ្មគប់គ្នាទៅវិញទៅមក ។
នាយការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងបន្តថា ពេលនោះក៏មានបុរស០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4602 កាត់តាមកន្លែងកើតហេតុ ហើយក៏បានត្រូវក្រុមជនសង្ស័យ យកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យពួក០២នាក់ រត់ចោលម៉ូតូ។ បន្ទាប់មកជនសង្ស័យម្នាក់ បានយកដែកកេះ ស្ទុះទៅដុតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង រួចនាំគ្នាគេចខ្លួចបាត់ស្រមោល ។
សមត្ថកិច្ចស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ ដែលជាក្រុមដុតម៉ូតូជនរងគ្រោះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបាននាំយកទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី ។
អំពើហិ.ង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដំណើរនោះ ជនរងគ្រោះមានឈ្មោះ ចាំង ប៊ុនញឹក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខូចខាតឆេះម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4602 ទាំងស្រុង ។
ជនសង្ស័យទាំង០៤ នាក់ ដែលមាន ៖
១.ឈ្មោះ រៀម បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៣.ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤.ឈ្មោះ អូន រក្សា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សម្ភារវត្ថុតាងចាប់យកមានទូរសព្ទដៃ ០១គ្រឿង ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នា ពាក់ពន្ធបទល្មើសប្រព្រឹត្តអំពើហិ.ង្សា ធ្វើឲ្យខូចខាត ដុតបំផ្លាញទ្រព្យសម្បត្តិ(ម៉ូតូ)អ្នកដទៃ ។ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង