បង្ក្រាបល្បែងស៊ីសងប៊ៀអាប៉ោង រត់ចែកជើង ខ្លះរត់ចូលក្រោមផ្ទៈ ខ្លះចូលព្រៃអស់

ខេត្តបន្ទាយមានជ័យ ៖ បង្ក្រាបល្បែងស៊ីសងប៊ៀអាប៉ោងរត់ចែកជើងខ្លះរត់ចូលក្រោមផ្ទៈខ្លះចូលព្រៃអស់ នៅភូមិ.ឃុំភ្នំតូច ស្រុកមង្គលបូរី។
ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានលួចលាក់លេងល្បែងស៊ីសងមានលេងប៊ៀ អាប៉ោង យូររឆ្នាំមកហើយដែលអាជ្ញាធរភូមិ/ឃុំណែនាំជាច្រើនលើកច្រើនសារមកហើយមិនស្តាប់នៅតែបន្តលួចលាក់លេងរហូតហើយរាយការណ៍ជូនកម្លាំងធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានចុះបង្ក្រាបបានរត់ចែកជើងគ្នាខ្លៈរត់ចូលក្រោមផ្ទៈខ្លៈទៀតរត់ចូលព្រៃធ្លាក់ទឹកធ្លាក់ភក់។
បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលលួចលាក់លេងនេះមចាប់មិនបានអ្នកលេងនោះទេគឺរត់ចែកជើងគ្នាអស់តែមានណែនាំដល់ម្ចាស់អោយបញ្ឈប់សកម្មភាពការលួចលេងល្បែងស៊ីសងនេះវាបង្កអោយកើតមានហឹង្សាក្នុងគ្រួសារនិងចោកម្មកើតឡើងក្រោយអ្នកញៀនល្បែងលេងអស់លុយបែកគំណិត។ លើកនេះអនុគ្រោះអោយម្ចាស់ផ្ទៈដែលបើកល្បែងស៊ីសងបើមានលើកក្រោយនិងមានវិធានការតាមច្បាប់ទាំងអ្នកលេងនិងអ្នកផ្តល់និងជួលទីតាំងអោយលេងល្បែងស៊ីសងដោយល្មើសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង